សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតម្សិលមិញគណបក្សប្រជាជនកម្ពុជា កើនជាង៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតឆ្នាំ២០១៣ ហើយឆ្នាំ២០១៨ នៅតែជាបក្សដឹកនាំរាជរដ្ឋាភិបាល

FN ៖ បើទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ ទទួលការកើនឡើងឃុំសង្កាត់មែន បើធៀបការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២, ប៉ុន្តែបើប្រៀបធៀបសម្លេងកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានបាត់សម្លេងយ៉ាងច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា តាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភានៅឆ្នាំ២០១៨ និងជាគណបក្សដឹកនាំរាជរដ្ឋាភិបាលដដែល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦នេះថា កាលពីយប់មិញមានមនុស្សមួយចំនួន ចេញមកអះអាងថា គណបក្សប្រជាជនចាញ់ឆ្នោត។ សម្តេចចាត់ទុកអ្នកលើកឡើងនេះថា ជាមនស្សស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា គណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ មានផែនការគ្រប់គ្រងសំឡេងភាគច្រើននៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា អង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី … Continue reading សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតម្សិលមិញគណបក្សប្រជាជនកម្ពុជា កើនជាង៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតឆ្នាំ២០១៣ ហើយឆ្នាំ២០១៨ នៅតែជាបក្សដឹកនាំរាជរដ្ឋាភិបាល